Kimlysin
Kimlysin 21 Apr 2019
2

Up next

វិធីព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចំណាយអស់លុយច្រើន
21 Apr 2019
វិធីព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចំណាយអស់លុយច្រើន
Kimlysin · 8 Views

ល្ហុង និង ទល់លាមក កម្មវិធី ៨នាទីដើម្បីសុខភាព

2 Views

*** ផ្លែល្ហុង
ពិធីករ៖កម្មវីធី៣នាទីដើម្បីសុខភាព សូមជម្រាបសួរ!!!ថ្ងៃនេះពីកម្មវិធីកាន់តែប្លែក នឹងនាំយកប្រភេទផ្លែឈើងាយរកមកបង្ហាញពីអត្ថប្រយោជន៍ នោះគឺផ្លែល្ហុងនិងម្នាស់!
ហ្ហ៎! តើផ្លែល្ហុងផ្តល់ប្រយោជន៍អ្វីខ្លះ? តោះទស្សនាដោយរីករាយ!

Transition
ផ្លែល្ហុងគឺជាប្រភេទផ្លែឈើហូបផ្លែដ៏ពេញនិយមបំផុត និងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។

ផ្លែល្ហុងផ្ទុកទៅដោយសារធាតុជាច្រើនដូចជា៖ វីតាមីន A,C,E សារធាតុ Niacin សារធាតុម៉ាញ៉េស្យូម ប៉ូតាស្យូម ប្រូតេអ៊ីន សារធាតុ Carotene និងសារធាតុសរសៃធម្មជាតិ ។ ដោយស្លឹកមានផ្ទុកសារធាតុយ៉ាងសំខាន់សម្រាប់ជំនួយព្យាបាលជម្ងឺក្រុនឈាម ។ តាមការស្រាវជ្រាវនៅក្នុងឆ្នាំ២០១០ របស់វេជ្ជបណ្ឌិត ជប៉ុន និងអាមេរិចបានរកឃើញថា អង់ហ្ស៊ីមនៅក្នុងស្លឹកល្ហុងមានសមត្ថភាព ប្រឆាំងមេរោគ មហារីកស្បូន សុដន់ ថ្លើម សួត និងលំពែង ។

អត្ថប្រយោជន៍សំខាន់របស់ផ្លែល្ហុងដូចជា៖
• ការពារប្រឆាំងនឹងជម្ងឺបេះដូង
• ជួយរំលោយអាហារ
• ជំនួយដល់សុខភាពស្បែក
• ជួយបង្កើតការលូតលាស់ជាលិការបស់រាងកាយ
• កាត់បន្ថយជម្ងឺរ៉ាំរ៉ៃ , រក្សាសាច់ដុំ , បង្កើតការចងចាំ • ការពារជម្ងឺងងឹតភ្នែក • កាត់បន្ថយបញ្ហាសរសៃឈាមបេះដូង
• ជួយលាងសម្អាត និងព្យាបាលពោះវៀនធំ
• ជួយការពារជម្ងឺទល់លាមក
• ការពារជម្ងឺឈឺសន្លាក់ដៃជើង
...................................................................................................................................
កុំបោះចោលសំបកម្នាស់! ទុកធ្វើជ្រក់ឆ្ងាញ់ហើយល្អដល់សុខភាពទៀត
មនុស្សគ្រប់គ្នាច្បាស់ណាស់ពេលចិតសំបកម្នាស់រួចគឺដឹងតែបោះចោលហើយមិនដឹងថាគេយកវាទៅធ្វើជាថ្នាំបាននោះទេ។ដូចដែលអ្នកដឹងហើយថាម្នាស់មានអត្ថប្រយោជន៍ដល់សុខភាពមិនថាសាច់របស់វាព្រមទាំងសំបកផងដែរ។

អត្ថប្រយោជន៍របស់វាគឺ៖
- ប្រឆាំងនឹងប៉ារ៉ាស៊ីតក្នុងពោះវៀន
- ជួយរំលាយអាហារ
- ប្រឆាំងនឹងការទល់លាមកនិងឬសដូងបាត
- ការពារពពួកបាត់តេរីល្អហៅថាMicrofloraក្នុងពោះវៀនធំ
- ប្រឆាំងការរលាក (សាច់ដុំបំពង់ក...)
- ប្រឆាំងកោសិកាមហារីក
- សម្រកទម្ងន់និងកម្ចាត់ខ្លាញ់
- ជួយលាងឈាម
- ជាថ្នាំបញ្ចុះទឹកនោម
- ជំរុញប្រព័ន្ធលំហូរឈាម
......................................................................................................................

វិធីងាយៗសម្រាប់ព្យាបាលបញ្ហាទល់លាមក

កក្តាដែលរួមផ្សំផ្សេងៗក៏មាន ដូចជា៖
– ការគិតច្រើន ឬ Stress និងពិបាកចិត្តច្រើន
– របបអាហារប្រចាំថ្ងៃមិនត្រឹមត្រូវ
– មិនមានលំហាត់ប្រាណ
– ការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន
គ) ផលវិបាកនៃជំងឺទល់លាមក៖
– អាចបង្កទៅជាជំងឺឬសដូងបាត
– អាចអោយមានការដាច់រហែកភ្នាសរបស់បាត និងបង្កជាការធ្លាក់ឈាម ហើយមានការឈឺចាប់ពេលបន្ទោរបង់
– បើសិនជាមានការទល់លាមកនេះមានការរ៉ាំរៃយូរ វាក៏អាចបណ្តាលអោយទៅជាបញ្ហាខ្សោយពោះវៀនធំ និង ជាការប្រឈមមុខទៅនឹងជំងឺមហារីកពោះវៀនធំផងដែរ។

មិនថ្វីទេ ព្រោះពេលនេះ Everyday សូមណែនាំអ្នកអំពីវិធីងាយៗក្នុងការព្យាបាល ការទល់លាមក ដោយមិនចាំបាច់ ប្រើថ្នាំ ៖

១-ទទួលទានទឹកគ្រាប់ជីរ ដោយប្រើគ្រាប់ជីរ២ស្លាបព្រាកាហ្វេ ត្រាំទឹក ឲ្យរីកពេញលេញ ក្នុងទឹកស្អាតមួយកែវ ប្រមាណ ២៥០មីល្លីលីត្រ។
២-ទទួលទានល្ហុងទុំស្រស់ ប្រមាណ ១/៤ នៃផ្លែ។
៣-ទទួលទានទឹកក្តៅឧណ្ហៗ ៣-៤កែវ (៧៥០-១.០០០ ម.ល) ពេលពោះទទេ ឬទើបក្រោកពីគេង ១០-១៥នាទី ហើយគួរទទួលទានក្នុងអំឡុងពេលឈរ ដើម្បីកុំឲ្យមានអារម្មណ៍សៀតណែន ឬទទួលទានពេលដើរទៅមក ដើម្បីឲ្យពោះវៀនកម្រើកចលនា។
៤-ទទួលទានផ្លែព្រូនក្រៀម មុនចូលគេង ប៉ុន្តែមិនគួរទទួលទានច្រើន និងញឹកពេកឡើយ ដោយសារវាមានបរិមាណជាតិស្ករខ្ពស់។
៥-ហ្វឹកហាត់បន្ទោរបង់ ឲ្យទៀងពេល និងមិនគួរទប់លាមក រហូតកើតជាទម្លាប់នោះឡើយ។
៦-ទទួលទានទឹកអំពិលទុំខាប់ ប្រមាណ១កែវ។
៧-ឧស្សាហ៍ដើរហាត់ប្រាណ ប្រមាណ ២០-៣០ នាទី ជួយឲ្យពោះវៀនដំណើរការកាន់តែល្អ។
៨-សាកល្បងម៉ាស្សាពោះវៀនធំ ដោយម៉ាស្សាបរិវេណក្រោមផ្ចិត ប្រើដៃម៉ាស្សាវិលតាមទម្រង់ពោះវៀនធំ ធ្វើមួយសន្ទុះ អ្នកនឹងមានអារម្មណ៍ចង់ចូលបន្ទប់ទឹក។
៩-ប្តូរឥរិយាបថអង្គុយ ក្នុងការចូលបន្ទប់ទឹក ដើម្បីឲ្យបន្ទោបង់កាន់តែល្អប្រសើរ ដោយអង្គុយច្រហោង ព្រោះជួយឲ្យពោះវៀនធំផ្នែកចុង ស្ថិតក្នុងលក្ខណៈត្រង់ ប៉ុន្តែ បើជាចានបង្គន់ប្រភេទអង្គុយពីលើផ្ទាល់ ពេលអង្គុយត្រូវរកកៅអីតូចៗ ឬរបស់អ្វីមួយមកកល់ជើង ដើម្បីឲ្យជង្គង់បានលើកខ្ពស់ឡើងបន្តិច៕
ប្រយ័ត្នចំពោះអាហារមួយចំនួន៖ អាហារមួយចំនួនអាចធ្វើមនុស្សមួយចំនួនមានបញ្ហាទល់លាមក ប៉ុន្តែវាមិនមែនទូទៅសម្រាប់មនុស្សគ្រប់រូបនោះទេ។ ឧទាហរណ៍ ទឹកដោះគោ អាចធ្វើឱ្យអ្នកខ្លះទល់លាមកខ្លាំង ប៉ុន្តែវាបង្ករឱ្យមានរោគរាគចំពោះមនុស្សមួយចំនួនទៀត។ វេជ្ជបណ្ឌិត ស្គូស្ទើរ និយាយថា អាហារដែលអាចផលិតខ្យល់ ដូចជា សណ្តែក ផ្កាស្ពៃ និងស្ពៃក្តោប អាចជាអាហារដែលបង្ករបញ្ហាដល់មនុស្សមួយចំនួន។

Transition


ចំពោះគ្រាប់វាអាចកាត់បន្ថយការឈឺពោះ និងការពារកុំឲ្យឆ្លងរមាស់ ពីព្រោះគេបានចាត់ទុកវាជាប្រភេទបង្កា Parasitic ជម្ងឺរលាក ហើយជាប្រភេទថ្នាំបំបាតការឈឺចុកចាប់ដ៏មានប្រសិទ្ធភាពទៀតផង។ ក្នុងពេលនេះខ្ញុំបាទនិងសហការីទាំងអស់សូមជំរាបលាBye Bye៕

Show more
0 Comments sort Sort By

Up next

វិធីព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចំណាយអស់លុយច្រើន
21 Apr 2019
វិធីព្យាបាលជំងឺទឹកនោមផ្អែម ដោយមិនចាំបាច់ចំណាយអស់លុយច្រើន
Kimlysin · 8 Views