រចនា​ចំណង​ជើង​ Movie ជាមួយ Adobe Photoshop

1 min


0
180k shares

ចំណងជើង movie ឫខ្សែរភាពយន្តមួយ តែងតែបង្ហាញ ឫបញ្ជាក់អំពីសាច់រឿង ដូចនេះដើម្បីចាប់ផ្ដើមរចនាចំណងជើង អ្នករចនាគប្បីយល់អំពីសាច់រឿងជាមុន។ ខាងក្រោមនេះ គឺជាប្រភេទចំណងជើងមួយបែបសង្រ្គាម ប្រយុទ្ តស៊ូ បីសាច ខ្មោច ជាដើម -ល-។ មើលទៅពិតជាអស្ចារ្យ តែថាការរចនាបែរជាងាយស្រួល។ ចង់ដឹងថា ងាយស្រួលយ៉ាងណានោះ សូមចាប់ផ្ដើមជាមួយ ខ្មែរឡាយខ៍ ដូចតទៅ៖

តម្រូវការ

អ្វីដែលលោកអ្នកប្រហែលជាត្រូវការ សម្រាប់អនុវត្តន៍៖

ការអនុវត្តជំហាន​ទី​១

សូមបង្កើតក្រដាសថ្មីមួយ ដោយចុច File (menu) > New… ឫចុច Ctrl+N និងវាយបញ្ចូលអក្សរចំណងជើង ដោយប្រើប្រាស់ Horizontal Type tool ពី toolbar។

ជំហានទី២

ដោយឈរនៅលើ layer text នេះ លោកអ្នកនឹងត្រូវការ apply នូវ style របស់ Blending Option មួយចំនួនដូចជា Drop Shadow, Inner Shadow, Bevel… ដូចក្នុងរូបខាងក្រោម។
បញ្ជាក់ ដើម្បីចូលទៅកាន់ Blending Option លោកអ្នកអាចចុច Layer (menu) > Layer Style > Blending Options… ឫចុច right-click នៅលើ layer text ឫ double-click ក៏បាន។

  បន្ទាប់ពីបានកែប្រែតាមក្នុងរូបខាងលើនេះ នៅក្នុង Blending Option រួច លោកអ្នកនឹងទទួលបានដូចនេះ

ជំហានទី៣

លោកអ្នកនឹងត្រូវធ្វើការ load selection នូវ layer text នោះ ដោយចុច Ctrl+ Click នៅលើ thumbnail របស់ layer នោះ

បន្ទាប់មក ចុច Ctrl+Alt+R នោះលោកអ្នកនឹងទទួលបានផ្ទាំង Refine Edge Tool។ សូមកែ setting ឲ្យដូចខាងក្រោម៖

អ្វីដែលលោកអ្នកនឹងទទួលបាន

ជំហានទី៤

លោកអ្នកនឹងត្រូវបង្កើត Layer ថ្មីមួយ នៅពីខាងលើ (top) នៃ layer text នោះ ដោយចុច Ctrl+Shift+N ។ ដើម្បីងាយចំណាំ លោកអ្នកអាចដាក់ឈ្មោះវាថា “Dirt Spray” ។ បន្ទាប់មក ដោយនៅមានជាប់ selection ពីជំហានខាងលើសូមប្រើប្រាស់ Dirt Spray brushset មកគូសក្នុង layer ថ្មីនោះ។ លោកអ្នកអាចប្រើប្រាស់ brush ខុសៗគ្នា នៅក្នុង set នោះ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ។

ជំហានទី៥

លោកអ្នកអាចចាប់ផ្ដើមបញ្ចូល background និងធ្វើការបង្កើត layer ថ្មីមួយដាក់ឈ្មោះថា “texture” ដែលនឹងស្ថិតនៅពីខាងលើ background layer នោះ។ បន្ទាប់មក សូមចុចយក brush tool និងជ្រើសរើសយក brush ប្រភេទ “Stroke and Splatter” មកគូសពីលើ layer ថ្មីនោះ ។

បន្ទាប់មកទៀត លោកអ្នកនឹងត្រូវបង្កើត layer ថ្មីមួយទៀត ដោយដាក់ឈ្មោះថា “lines” និងចុចយក Pen Tool មកគូសជារាងដូចក្នុងរូបខាងក្រោម៖

ដោយកំណត់ទំហំ brush 16px និងមាន hardness 100% សូមធ្វើការ right-click > Stroke Path…

បន្ទាប់មក សូមជ្រើសរើសយក Brush និងចុចធីកយក Simulate Pressure ។

បន្ទាប់មក សូមចុច Ctrl+T ដើម្បីប្រើប្រាស់ Free Transform Tool និងកែឆ្នៃដូចក្នុងរូបខាងក្រោម៖

លោកអ្នកអាចធ្វើការ Duplicate នូវ layer lines នេះ ដោយចុច Ctrl+J និងផ្លាស់ប្តូរទ្រង់ទ្រាយជាមួយ free transform ដើម្បីទទួលបានទម្រង់ខុសៗ ដូចខាងក្រោម៖

ជំហានទី៦

ជំហានបន្ទាប់នេះ លោកអ្នកនឹងធ្វើការដាក់ពន្លឺដូចក្នុងរូបខាងក្រោម ដែលដំបូង លោកអ្នកត្រូវធ្វើការបង្កើត layer ថ្មីមួយសិន រួចចុចយក brush tool ប្រភេទ soft round ដែលមានទំហំប្រមាណ 150px មកធ្វើការចុច (click) ជាមួយនឹងពណ៌ស ។

លោកអ្នកនឹងត្រូវប្ដូរ blending mode ជា “Overlay” និងគូសកែ Background បន្ថែមជាមួយនឹង splatter brush លោកអ្នកនឹងទទួលបានដូចនេះ


ជំហានទី៧

លោកអ្នកនឹងត្រូវធ្វើការបញ្ចូល layer បញ្ចូលគ្នា ដោយចុច right-click លើ layer ណាមួយ និងជ្រើសយក Flatten Image។

បញ្ជាក់ លោកអ្នកគប្បីមានការ copy ទុកមុនពេលអនុវត្ត Flatten Image។
បន្ទាប់មក សូមធ្វើការ duplicate layer background និងធ្វើការ desaturate នូវ layer ដែលទើបនឹងទទួលបានថ្មីនោះ ដោយចុច Image (menu) > Adjustments > Desaturate។
 រួចចុច Filter (menu) > sharpen > smart sharpen និងកែ setting ដូចខាងក្រោម៖

លោកអ្នកនឹងត្រូវបង្កើត layer ថ្មីមួយទៀត នៅផ្នែកខាងលើ (top) និងចុចយក soft brush ទំហំធំបន្តិច មកគូស ចុច ពីលើជាមួយនឹងពណ៌ផ្សេងៗ ។

បន្ទាប់មកទៀត សូមប្ដូរ blending mode ជា “Color” នោះលោកអ្នកនឹងទទួលបានដូចក្នុងរូបខាងក្រោម៖

លោកអ្នកអាចប្រើប្រាស់ Curves ដើម្បីកែប្រែពណ៌ ទៅតាមអ្វីដែលលោកអ្នកចង់បាន ដោយចុច Layer (menu) > New Adjustment Layer>Curves…

ដូចគ្នានេះដែរចំពោះ Color Balance

ជាចុងក្រោយលោកអ្នកនឹងទទួលបានដូចក្នុងរូបខាងក្រោម៖
សូមជួយចែករំលែកចំណេះដឹងនេះទៅកាន់មិត្តភក្ដិរបស់អ្នកផង ! សូមអរគុណ !


Like it? Share with your friends!

0
180k shares

What's Your Reaction?

hate hate
666
hate
confused confused
1666
confused
fail fail
1166
fail
fun fun
1000
fun
geeky geeky
833
geeky
love love
333
love
lol lol
500
lol
omg omg
1666
omg
win win
1166
win
Kimlysin

0 Comments

Your email address will not be published. Required fields are marked *

Share via
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format