របៀបកែ​ពណ៌ស្បែកមុខឲ្យ​សខ្ចី នៅក្នុង Photoshop

1 min


0
213k shares

តើលោកអ្នកចាប់អារម្មណ៍លើភាពខុសប្លែក នៃឥទ្ធិពលរបស់ Photoshop ដែរឬទេ? គន្លឹះនេះគេច្រើនប្រើសម្រាប់ផលិតផលលក់ឡេ កែសម្ផស្សស្បែកមុខ ឬសម្រាប់ដាក់លើក្របទស្សនាវដ្តីជាដើម … ។
ថ្ងៃនេះសំបុកអាយធី សូមនាំយកគន្លឹះថ្មីមួយទៀត ក្នុងការកែខៃផ្ទៃមុខ ពីស្បែកស្រអាប់ មកជាភ្លឺស្រស់ថ្លា ដោយអនុវត្តន៍គន្លឹះងាយៗ ដួចខាងក្រោម៖

ជំហានទី១៖

សូមបើករូបភាព ដែលលោកអ្នកចង់កែខៃ រួចធ្វើការកែប្រែ និងបន្ថែម Layer ។ សូមពិនិត្យមើលត្រង់ ផ្នែកខាងក្រោមនៃ Layers Pallet (មើលរូប) ហើយសូមចុចលើ Icon Adjustment Layer និងចុចលើ Solid Color ។

សូមកំណត់ពណ៌ Solid ទៅជាពណ៌ ស

បន្ទាប់ពីលោកអ្នកបានជ្រើសយកពណ៌ បានត្រឹមត្រូវនោះ វានឹងចេញលទ្ធផលដូចរូបខាងក្រោម

ជំហានទី២៖

បន្ទាប់មកទៀត សូមលោកអ្នកកំណត់ Layer Properties ដោយពិនិត្យត្រង់ Layers palette រួចកំណត់ Color Fill layer’s Blend Mode ពី Normal មកជា Soft Light (មើលរូប) ។

បន្ទាប់មកសូមចុចពីរដង លើ Layer ដែលដាក់ពណ៌ ស នោះវានឹងបង្ហាញផ្ទាំង Layer Style ដូចរូបខាងក្រោម ។ នេះជា Setting ទូទៅ ដែលមិនទាន់កែប្រែតម្លៃ

សូមលោកអ្នកកែប្រែតម្លៃដោយ ចុច Key ALT ឲ្យជាប់ ហើយចុច Mouse ស្តាំ (កែតម្លៃតាមរូប) រួចចុច OK ដើម្បីបិទផ្ទាំង Layer Style ។

សូមពិនិត្យត្រង់ Layer នឹងមានការកែប្រែ បន្ទាប់ពីបានអនុវត្តន៍តាមលំនាំខាងលើ ។

នោះលោកអ្នកនឹងទទួលបាន Layer ដែលមានទម្រង់ដូចខាងក្រោម ។

បន្តមកទៀត សូមលោកអ្នកចុចផ្គួប Ctrl + J ដើម្បីបង្កើត Layer ដដែលៗ ខាងលើ (លោកអ្នកអាចបង្កើត Layer ពី ៣ ទៅ ៥ Layers តាមតែលោកអ្នកចង់បាន ដើម្បីកំណត់ Effect ទៅលើរូបភាពដែលអ្នកចង់កែខៃ) រួចចងវាជាក្រុម (Group) ដោយចុចផ្គួប Ctrl + G ។

នោះលោកអ្នកនឹងទទួលបាន Group 1 ដែលមាន Layer ដដែលៗ ដែលបានបង្កើតខាងលើ ។

សូមលោកអ្នកឈរលើ Layer Group 1 រួចបន្ថែម Mask ទៅលើ Layer នោះដោយ ចុចលើ icon ទី៣ ខាងក្រោម នៃ Layer Pallet (ក្បែរ Layer Style icon – fx) ហើយសូមចុចផ្គួប Ctrl+ I ដើម្បីបញ្ច្រាស Layer Mask ។ នោះរូបភាព (Layer ឈ្មោះ Background) នឹងវិលទៅរកសភាពធម្មតាវិញ សូមមើលរូប ។


ជំហានទី៣៖

ជាចុងក្រោយ សូមប្រើប្រាស់ Brush Tool ដើម្បីកែពណ៌ស្បែកនៃរូបភាព ។


ចំណាំ៖ នៅពេលប្រើប្រាស់ Brush Tool សូមឈរលើ Layer Group 1 ហើយកំណត់ពណ៌ខាងមុខ (Foreground Color) ជាពណ៌ស ទើបអាចលុបចេញជា ស ។

រូបភាពដែលបានលុបខ្លះៗហើយ


រូបភាពដែលបានលុបស្រលះ សស្អាត


ចំណាំ៖ គន្លឹះនេះប្រើប្រាស់ Adobe Photoshop CS6តែលោកអ្នកអាចប្រើប្រាស់កំណែដទៃបានដូចគ្នា


Like it? Share with your friends!

0
213k shares

What's Your Reaction?

hate hate
1000
hate
confused confused
333
confused
fail fail
1500
fail
fun fun
1333
fun
geeky geeky
1166
geeky
love love
666
love
lol lol
833
lol
omg omg
333
omg
win win
1500
win
Kimlysin

0 Comments

Your email address will not be published. Required fields are marked *

Share via
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format